ជ្រើសរើសកែវមួយ ដើម្បីដឹងថា អ្នកជាមនុស្សរឹងមាំកម្រិតណា នៅក្នុងក្រសែភ្នែកអ្នកដទៃ

មនុស្សម្នាក់ៗ សុទ្ធតែមានចំណុចខ្លាំង និងខ្សោយ រឹងមាំ ឬទន់ជ្រាយ យ៉ាងណាមិញ ភាពរឹងមាំ ឬទន់ជ្រាយរបស់យើង អ្នកដទៃ គេក៏អាចសង្កេតមើលដឹងដែរ។ តោះ! សាកល្បងទាំងអស់គ្នា ដោយគ្រាន់តែជ្រើសយករូបកែវមួយដែលអ្នកពេញចិត្ត នោះនឹងដឹងហើយថា អ្នកដទៃ គេមើលមកអ្នក ជាមនុស្សរឹងមាំកម្រិតណា! ១. រឹងមាំ ៩៩% អ្នកដទៃគិតថា អ្នកជាមនុស្សរឹងមាំខ្លាំង គេមើលមកអ្នកប្រៀបដូចមនុស្សកើតពីថ្មមកអ៊ីចឹង មិនថាចិត្ត ឬរូបរាងកាយរបស់អ្នកនោះទេ។ ព្រោះតែភាពរឹងមាំ ស្វាហាប់ ក្លាហានរបស់អ្នកនេះហើយ ធ្វើឱ្យគេមើលមកអ្នកជាមនុស្សដែលរឹងមាំផុតលេខ។. យ៉ាងណាមិញ ពេលខ្លះ អ្នកពិតជាចិត្តដាច់ខ្លាំង គ្មានមេត្តា មិនចេះយោគយល់នោះឡើយ អាចនិយាយបានថា អ្នកជាមនុស្សសោះកក្រោះ មិនខ្វល់ពីគំនិត ឬអារម្មណ៍នរណាម្នាក់ទេ នេះជាចំណុចមិនល្អរបស់អ្នក។ ប៉ុន្តែអ្នកជាមនុស្សដែលមានទំនួលខុសត្រូវខ្ពស់ ខុស ឬត្រូវ អ្នកមិនដែលរត់គេចពីបញ្ហា ឬរកលេសយករួចខ្លួន មិនទទួលស្គាល់កំហុសរបស់ខ្លួននោះឡើយ។ តែអ្នកក៏ជាមនុស្សឃោឃៅ ចិត្តត្រជាក់ និងគួរឱ្យខ្លាច ដោយសារតែភាពមិនចេះអធ្យាស្រ័យនេះឯង។ ២. រឹងមាំ ៧៥% អ្នកមានចិត្តបរិសុទ្ធនឹងន ក្លាហាន តែពេលខ្លះក៏តឹងតែងខ្លាំងណាស់។ … Continue reading ជ្រើសរើសកែវមួយ ដើម្បីដឹងថា អ្នកជាមនុស្សរឹងមាំកម្រិតណា នៅក្នុងក្រសែភ្នែកអ្នកដទៃ